Pages

Follow on FaceBook

Thursday, April 19, 2018

មហាសេដ្ឋីវ័យក្មេងបំផុតនៅលើពិភពលោក


ទស្សនាវដ្តី Forbes បានបង្ហាញជាថ្មីម្តងទៀតនូវចំណាត់ថ្នាក់របស់មហាសេដ្ឋីពិភពលោកហើយ អ្វីដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺអ្នក់ទាំងនោះមានវ័យមិនដល់ 30 ឆ្នាំផង


5. John Collison អាយុ 27 ឆ្នាំមានទ្រព្យសម្បត្តិចំនួន 1 ពាន់លានដុល្លា



 John Collison ជាអតីតនិសិត្ស​ Harvard​​ ដែលមិនបានបញ្ចប់កាសិក្សា(​​​ Harvard dropout​​ ) បានបង្កើត ក្រុមហ៊ុន Stripe ដែលជាក្រុមហ៊ុនបង់ប្រាក់តាមអ៊ីនធឺរណែតជាមួយបងប្រុសរបស់គាត់ឈ្មោះ Patrick កាលពីឆ្នាំ 2011​​​
បងប្អូនដើមកំនើតជនជាតិ អៀរឡង់ រូបនេះបច្ចុប្បន្នរស់នៅក្នុងទីក្រុងសានហ្វ្រានស៊ីស្កូ ​(San Francisco) ដែលជាកន្លែង មូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន
​យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាក្រុមហ៊ុន Stripe មានតម្លៃ 9,2 ពាន់លានដុល្លារក្នុងខែវិច្ឆិកាឆ្នាំ 2016 

4. Evan Spiegel អាយុ 27 ឆ្នាំមានទ្រព្យសម្បត្តិ 4,1 ពាន់លានដុល្លារ



Spiegel បានបង្កើតកម្មវិធីចែករំលែករូបថតដ៏មានប្រជាប្រិយភាពមួយគឺ Snapchat ជាមួយអតីតមិត្តរួមថ្នាក់នៅ​ Stanford  ឈ្មោះ​ Bobby Murphy ក្នុងឆ្នាំ 2011

នៅពេលដែល Snapchat បានចាប់ផ្តើមធ្វើការជួញដូរលើទីផ្សាមូលបត្រនៅក្នុងខែមីនាឆ្នាំ 2017 លោកបានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនសាធារណៈដែលមានវ័យក្មេងជាងគេ
Spiegel និង Bobby Murphy មានភាគហ៊ុនសរុបត្រឹមតែ 18% នៃ Snap ប៉ុន្តែ
គេបានជាប់ឆ្នោតជានាយកប្រតិបត្តិ
យោងតាមទស្សនាវដ្ដី Forbes មនុស្សប្រមាណ 170 លាននាក់ប្រើ Snapchat ជារៀងរាល់ថ្ងៃ

3. Gustav Magnar Witzøe អាយុ 24 មានទ្រព្យសម្បត្តិ 1.9 ពាន់លានដុល្លារ 



Gustav Magnar Witzøeកាន់កាប់ស្ទើរតែពាក់កណ្តាលនៃភាគហ៊ុន ក្រុមហ៊ុន Salmar ដែលជាក្រុមហ៊ុន ផលិតត្រី salmon ដ៏ធំបំផុតលើពិភពលោក
ឪពុករបស់គាត់គឺលោក Gustav Witzøe ដែលបានដឹកនាំក្រុមហ៊ុននេះ  បានផ្តល់ភារកិច្ចក្នុងការគ្រប់គ្រងដល់គាត់ក្នុងឆ្នាំ 2013
ខណៈពេលដែលឪពុករបស់គាត់បាន កំពុងផ្តោតការយកចិត្តទុកដាក់លើការវិនិយោគលើវិស័យអចលនទ្រព្យនិងបច្ចេកវិទ្យា

2. Katharina Andresen អាយុ 22 ឆ្នាំមានទ្រព្យសម្បត្តិ 1,4 ពាន់លានដុល្លា





នាងគឺជាមហាសេដ្ឋីដែលមានវ័យក្មេងបំផុតលំដាប់ទី 2 នៅលើលោកបន្ទាប់ពីប្អូនស្រីរបស់នាងឈ្មោះ Alexandra មានអាយុ 21 ឆ្នាំ។

Andresens ទទួលបាន 42% នៃភាគហ៊ុនក្រុមហ៊ុនវិនិយោគ​​ Ferd ដែលជាកម្មសិទ្ធិគ្រួសារ  ឪពុករបស់ពួកគេឈ្មោះ Johan នៅតែគ្រប់គ្រងក្រុមហ៊ុននិងគ្រប់គ្រងសម្លេងឆ្នោត 70%


1. Alexandra Andresen អាយុ 21 ឆ្នាំមានទ្រព្យសម្បត្តិ 1,4 ពាន់លានដុល្លា



\
Alexandra Andresen គឺជាមហាសេដ្ឋីវ័យក្មេងបំផុតនៅលើពិភពលោកក្នុងអាយុ 21 ឆ្នាំ
នាងបានទទួលមរតក 42% នៃក្រុមហ៊ុនវិនិយោគ Ferd ដែលជាកម្មសិទ្ធិគ្រួសារនិង រួមជាមួយ​បង ​ស្រីរបស់នាងឈ្មោះ Katharina

No comments:
Write comments

Recommended Posts × +