Pages

Follow on FaceBook

Tuesday, March 20, 2018

តើការគេងមិនគ្របគ្រាន់ផ្តលគុណវិបត្តិអ្វីខ្លះ



ថ្ងៃទី 16 ខែមីនាគឺជាថ្ងៃទិវាគេងអន្តរជាតិ ​​​​​​(World Sleep Day) សមាគមនៃទិវាគេងអន្តរជាតិ (World Sleep Society) ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវសកម្មភាពដែលលើកទឹកចិត្តអោយមនុស្សគេងលក់ស្រួល  នៅក្នុងលក្ខខណ្ឌនៃការគេងដែលកើតមានចំពោះមនុស្សនៅជុំវិញពិភពលោក។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យមីឈីហ្គេន ( Michigan university ) នៅសហរដ្ឋអាមេរិកបានបោះពុម្ពផ្សាយការសិក្សាមួយនៅក្នុងទស្សនាវដ្តី Science Advance ដែលពណ៌នាអំពីទម្លាប់នៃការគេងនៅទូទាំងពិភពលោកដោយប្រើទិន្នន័យពីកម្មវិធីទូរស័ព្ទ ( Application )សម្រាប់ការវិភាគ អ្វីដែលពួកគេហៅថាវិបត្តិការគេងលក់តិចតួចបំផុតរបស់មនុស្សនៅជុំវិញពិភពលោក។
·        តើអ្នកចំណាយពេល ប៉ុន្មានម៉ោងទើបគេងលក់?
·        តើមានអ្វីកើតឡើងចំពោះខួរក្បាល​​?
ការសិក្សាបានរកឃើញថាជនជាតិហូឡង់មានពេលគេងច្រើនជាងជនជាតិ សិង្ហបុរីនិងជប៉ុន​​  ប្រជាជននៅប្រទេសសិង្ហបុរីនិងជប៉ុនមានម៉ោងគេងជាមធ្យម 7 ម៉ោងនិង 24 នាទីក្នុងមួយដំណេក  ខណៈប្រជាជនហូឡង់ដេក 8 ម៉ោង 12 នាទីប្រជាជននៅចក្រភពអង់គ្លេសមានការគេងតិចជាង 8 ម៉ោងនិងតិចជាងម៉ោងដែលប្រជាជនបារាំងគេង
ការស្រាវជ្រាវក៏បានរកឃើញថាស្ត្រីដែលមានអាយុជាមធ្យមពី 30 ឆ្នាំទៅ 60 ឆ្នាំមានការគេងយូរជាងបុរស ដល់ទៅ​ 30​នាទី ហើយអ្នកដែលធ្វើលំហាត់ប្រាណ ហាក់ដូចជាគេងលក់លឿនជាងអ្នកដទៃ។ មនុស្សវ័យក្មេងមានឥរិយាបថនៃការគេងនិងភ្ញាក់ខុសគ្នាខ្លាំងបំផុត ភាពខុសគ្នានេះនឹងថយចុះនៅពេលមនុស្សកាន់តែចាស់។
លោកសាស្ត្រាចារ្យ Daniel Forrez ដែលជាអ្នកស្រាវជ្រាវម្នាក់បាននិយាយថាបញ្ហាសង្គមបរិស្ថាននិងបច្ចេកវិទ្យានាំឱ្យមនុស្សគេងយប់ជ្រៅ ប៉ុន្តែនាឡិកានៃរាងកាយរបស់យើងចង់ឱ្យយើងក្រោកពីព្រលឹម​ អ្វីដែលកំពុងកើតឡើងចំពោះមនុស្សជាច្រើននៅជុំវិញពិភពលោកគឺជាការរំលោភលើច្បាប់ធម្មជាតិរបស់ពួកគេ ហើយវាអាចបណ្តាលឱ្យមានបញ្ហាជាច្រើន។
ទាំងនេះត្រូវគ្នាទៅនឹងគំនិតរបស់សាស្រ្តាចារ្យ Matthew Walker អ្នកនិពន្ធ សៀវភៅ ​ ​ហេតុអ្វីយើងគេង’’( Why We Sleep ) ដែលមើលឃើញជំងឺទាំងអស់ដែលសម្លាប់មនុស្សនៅក្នុងពិភពទំនើប ចាប់តាំងពីជំងឺមហារីក ទៅរកជំងឺ Alzheimer  គាំងបេះដូង  ជំងឺទឹកនោមផ្អែម  ធាត់  ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល  ឬសូម្បីតែធ្វើអត្តឃាត ទាំងនេះមានទំនាក់ទំនងយ៉ាងសំខាន់ សម្រាប់ការគេងមិនគ្រប់គ្រាន់ ដោយការដេកមិនគ្រប់គ្រាន់។
 សាស្រ្តាចារ្យ Matthew Walker មើលឃើញថាពិភពលោកទំនើបពោរពេញទៅដោយការបំពុលពន្លឺ  ធ្វើឱ្យមនុស្សរស់នៅមិនឈប់ 24 ម៉ោងក្នុងមួយថ្ងៃដែលផ្ទុយនឹងនាឡិកា circadian នៅក្នុងខ្លួនយើង  និងបានរំខានការគេង​ ដូចដែលបានណែនាំដោយអង្គការសុខភាពពិភពលោក

No comments:
Write comments

Recommended Posts × +