ថ្ងៃទី 16 ខែមីនាគឺជាថ្ងៃទិវាគេងអន្តរជាតិ (World Sleep Day) សមាគមនៃទិវាគេងអន្តរជាតិ (World Sleep Society) ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវសកម្មភាពដែលលើកទឹកចិត្តអោយមនុស្សគេងលក់ស្រួល នៅក្នុងលក្ខខណ្ឌនៃការគេងដែលកើតមានចំពោះមនុស្សនៅជុំវិញពិភពលោក។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យមីឈីហ្គេន ( Michigan university ) នៅសហរដ្ឋអាមេរិកបានបោះពុម្ពផ្សាយការសិក្សាមួយនៅក្នុងទស្សនាវដ្តី
Science Advance ដែលពណ៌នាអំពីទម្លាប់នៃការគេងនៅទូទាំងពិភពលោកដោយប្រើទិន្នន័យពីកម្មវិធីទូរស័ព្ទ
( Application )សម្រាប់ការវិភាគ
អ្វីដែលពួកគេហៅថាវិបត្តិការគេងលក់តិចតួចបំផុតរបស់មនុស្សនៅជុំវិញពិភពលោក។
·
តើអ្នកចំណាយពេល ប៉ុន្មានម៉ោងទើបគេងលក់?
·
តើមានអ្វីកើតឡើងចំពោះខួរក្បាល?
ការសិក្សាបានរកឃើញថាជនជាតិហូឡង់មានពេលគេងច្រើនជាងជនជាតិ
សិង្ហបុរីនិងជប៉ុន ប្រជាជននៅប្រទេសសិង្ហបុរីនិងជប៉ុនមានម៉ោងគេងជាមធ្យម
7 ម៉ោងនិង 24 នាទីក្នុងមួយដំណេក ខណៈប្រជាជនហូឡង់ដេក
8 ម៉ោង 12 នាទីប្រជាជននៅចក្រភពអង់គ្លេសមានការគេងតិចជាង
8 ម៉ោងនិងតិចជាងម៉ោងដែលប្រជាជនបារាំងគេង
ការស្រាវជ្រាវក៏បានរកឃើញថាស្ត្រីដែលមានអាយុជាមធ្យមពី
30 ឆ្នាំទៅ 60 ឆ្នាំមានការគេងយូរជាងបុរស ដល់ទៅ 30នាទី ហើយអ្នកដែលធ្វើលំហាត់ប្រាណ
ហាក់ដូចជាគេងលក់លឿនជាងអ្នកដទៃ។ មនុស្សវ័យក្មេងមានឥរិយាបថនៃការគេងនិងភ្ញាក់ខុសគ្នាខ្លាំងបំផុត
ភាពខុសគ្នានេះនឹងថយចុះនៅពេលមនុស្សកាន់តែចាស់។
លោកសាស្ត្រាចារ្យ Daniel Forrez ដែលជាអ្នកស្រាវជ្រាវម្នាក់បាននិយាយថាបញ្ហាសង្គមបរិស្ថាននិងបច្ចេកវិទ្យានាំឱ្យមនុស្សគេងយប់ជ្រៅ
ប៉ុន្តែនាឡិកានៃរាងកាយរបស់យើងចង់ឱ្យយើងក្រោកពីព្រលឹម អ្វីដែលកំពុងកើតឡើងចំពោះមនុស្សជាច្រើននៅជុំវិញពិភពលោកគឺជាការរំលោភលើច្បាប់ធម្មជាតិរបស់ពួកគេ
ហើយវាអាចបណ្តាលឱ្យមានបញ្ហាជាច្រើន។
ទាំងនេះត្រូវគ្នាទៅនឹងគំនិតរបស់សាស្រ្តាចារ្យ
Matthew Walker អ្នកនិពន្ធ
សៀវភៅ ” ហេតុអ្វីយើងគេង’’( Why We Sleep ) ដែលមើលឃើញជំងឺទាំងអស់ដែលសម្លាប់មនុស្សនៅក្នុងពិភពទំនើប ចាប់តាំងពីជំងឺមហារីក
ទៅរកជំងឺ Alzheimer គាំងបេះដូង ជំងឺទឹកនោមផ្អែម ធាត់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
ឬសូម្បីតែធ្វើអត្តឃាត ទាំងនេះមានទំនាក់ទំនងយ៉ាងសំខាន់
សម្រាប់ការគេងមិនគ្រប់គ្រាន់ ដោយការដេកមិនគ្រប់គ្រាន់។
សាស្រ្តាចារ្យ Matthew
Walker មើលឃើញថាពិភពលោកទំនើបពោរពេញទៅដោយការបំពុលពន្លឺ ធ្វើឱ្យមនុស្សរស់នៅមិនឈប់ 24 ម៉ោងក្នុងមួយថ្ងៃដែលផ្ទុយនឹងនាឡិកា circadian នៅក្នុងខ្លួនយើង
និងបានរំខានការគេង ដូចដែលបានណែនាំដោយអង្គការសុខភាពពិភពលោក







